ទិដ្ឋភាពទូទៅ
ទីក្រុងតូតូរី នៅសម័យអេដូចន្លោះពីឆ្នំា (1603 ដល់ឆ្នំា 1868) បានជាប់ចំណាត់ថ្នាក់លេខ 12 ជាដែនដីដែលមានទ្រព្យច្រើនក្នុងចំនោមដែនដីទំាង 300 នៅទូទំាងប្រទេស ប៉ុន្តែមុនចូលសម័យកាលទំនើប ការលំបាក់ផ្ទួនៗបានកើតឡើង។ហើយនៅក្រោយបន្ទាប់ពីការស្តារ សម័យម៉េជីឆ្នំា (1868) ខេត្ត តូតូរី (អតីត ដែនដីតូតូរី) ដោយហេតុផលនយោបាយ ត្រូវបានគេបញ្ចូលជាបណ្តោះអាសន្នឲ្យក្លាយជាដែនដីមួយផ្នែកនៃខេត្ត ស៊ីម៉ានេ ដែលជាមូលហេតុធ្វើឲ្យដែនដីប្រាសាទតូតូរីដែលធ្លាប់មានការរីកចំរើនខ្លំាង បានធ្លាក់ចុះខ្សោយយ៉ាងឆាប់រហ័ស។លើសពីនេះទៀត ដោយសារតែកត្តាភូមិសាស្ត្រតំបន់ សានអ៊ីន ដែលមានភូមិសាស្ត្រស្ថិតនៅទីក្រុងតូតូរី មានការអភិវឌ្ឍន៍យឺតយ៉ាវជាងតំបន់ផ្សេងទៀតក្នុងការអភិវឌ្ឍន៍បណ្តាញគមនាគមន៍ដូចជាផ្លូវដែក និងផ្លូវថ្នល់។ ហើយល្បឿននៃការអភិវឌ្ឍន៍សេដ្ឋកិច្ចទំនើបក៏មានភាពយឺតយ៉ាវផងដែរវ។ជាងនេះទៅទៀតទីក្រុងតូតូរីក៏បានទទួលរងនៅគ្រោះជាច្រើនផងដែរ។ដូចជានៅក្នុងឆ្នំា1943បន្ថែមពីលើគ្រោះទឹកជំនន់ធំម្តងហើយម្តងទៀតក៏មានគ្រោះរញ្ជួយដីឆ្នាំ កំរិត (7.2 រចទ័រ) បានបណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ទីក្រុង ដែលទាមទារពេលវេលា និងត្រូវការកំលំាងពលកម្មយ៉ាងច្រើនក្នុងការសាងសង់ឡើងវិញ។គ្រោះធម្មជាតិទាំងនេះបានធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជនមានភាពទនខាយ និងបានផ្អាកជាបណ្តោះអាសន្ននូវការអភិវឌ្ឍន៍ទៅជាទីក្រុងទំនើប។លើសពីនេះទៀតនៅឆ្នាំ 1952 ភ្លើងបានឆាបឆេះដោយមិនដឹងមូលហេតុបានបំផ្លាញទីក្រុងយ៉ាងច្រើន ដែលបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ប្រជាជនក្នុងក្រុង។ដូចដែលបានរៀបរាប់ខាងលើ ទីក្រុង តូតូរី ក្នុងសម័យទំនើបបានប្រឈមមុខនឹងការលំបាកដូចជាឥទ្ធិពលនយោបាយ បញ្ហាផ្នែកសេដ្ឋកិច្ច និងគ្រោះមហន្តរាយម្តងហើយម្តងទៀត ហើយត្រូវជំនះបញ្ហាប្រឈមជាច្រើនទំាងនោះដើម្បីអភិវឌ្ឍជាទីក្រុងទំនើប។ទីក្រុងតូតូរីបានរីកចំរើនតាំងពីសម័យសេនកូគិពី (សតវត្សទី 15 ដល់សតវត្សទី 16) រហូត មកដល់សម័យអេដូ។ក្រោយមកទោះបី ជាវាបានធ្លាក់ចុះខ្យោយាមួយរយះក៏ពិតមែន ប៉ុន្តែតាមរយះការធ្វើទំនើបកម្មបន្តិចម្តងៗ អាចឲ្យយើងមើលឃើញសម្បត្តិវប្បធម៌ដ៏មានតម្លៃជាច្រើនបានបន្សល់នៅក្នុងទីក្រុងមានដូចជា អាគារជីនប៉ិកាគិ (Jinpukaku) និងអតីតទំនប់ទឹកផ្គត់ផ្គង់ប្រភពទឹកមិតានិ (Mitani)
អ្នកអាចរីករាយជាមួយមាតិកាឌីជីថលនៅក្នុងលំហ METAVERSE ពីទីនេះបាន
ប្រាសាទតូតូរីបានកសាងនៅសតវត្សទី 16 មានដើមកំណើតជាប្រាសាទភ្នំ ហើយលក្ខណះពិសេសស្ថិតនៅលើស្ថានដីចោត។ប្រាសាទនេះត្រូវបានគេហៅថា “កាគិរេណាគី ដែលជាភ្នំដ៏ល្បីល្បាញរបស់ប្រទេសជប៉ុន” ហើយលោកអូដាណូ ប៉ិណាហ្គា ដែលជាមេបញ្ជាការយោធាដ៏ល្បីល្បាញក្នុងប្រវត្តិសាស្ត្រជប៉ុនក៏បានសរសើរថាជា “ប្រាសាទដ៏ល្បីល្បាញដែរ” ។ជាលក្ខណះប្រវត្តិសាស្ត្រ
វាបានក្លាយជាទីប្រយុទ្របស់លោកហាស៊ីបាហ៊ីដិយូស៊ី (Hashiba Hideyoshi) ដែលជាអ្នកនៅក្រោមការគ្រប់គ្រងដោយព្រះមហាក្សត្រអូដាណូប៉ិណាហ្គា ក្រោយមកព្រះអង្គម្ខាស់តូយូតូមីហ៊ីដិយូស៊ី (Toyotomi Hideyosi) បានលើកទព័មកវាយ ហើយនៅសតវត្សទី 17 ព្រះអង្គម្ខាស់ អីគេដាមីស្សិម៉ាសា (Ikeda Mitsumasa) បានពង្រីកនិងរៀបចំអោយក្លាយទៅជាប្រាសាទភ្នំរាបប្រើថ្ម 32 ម៉ឺនដុំ។ ហើយមានបញ្ជូនជាសម្បត្តិជាតិរបស់ជប៉ុន បានជាប់ពាក់ពន្អ័និងការកសាងប្រាសាទតូតូរីផងដែរនោះទើបប្រាសាទនេះ ត្រូវបានគេហៅថាប្រាសាទបងប្អូនប្រាសាទហ៊ីមេជី។សំណាកព្រះអង្គម្ចាស់ដែលមានរបងថ្មពីរជួរពន្ធ័ជុំវិញជាប្រាសាទដែលមានប៉មបីជាន់ដំបូងគេបង្អស់ដែលបានសាងសង់នៅតំបន់សានអ៊ីន ហើយវាជា និមិត្តរូបដែនដតាំងពីយូរលង់ណាស់មកហើយដែលបានផ្តល់មោទនភាពដល់មនុស្សជាតិ។បន្ទាប់ពី បង្រួបបង្រួមទឹកដីបាន គ្រួសារត្រកូលតូតូរីអីគេដា (Tottori Ikeda) ត្រូវបានគេស្គាល់ថាជាឥស្សរជនឈានមុខគេក្នុងការស្ដារសម័យមេជី នៅឆ្នំា (1868) ជាពិសេស លោកយូស៊ីណូរី (Yoshinori) ជំនាន់ទី 12 ដែលបានផលិតចង្រ្កាន ដែលមានប្រសិទ្ធភាពខ្ពស់ និងត្រូវបានបម្រើការជាផ្នែកមួយនៃកងទ័ពរបស់រដ្ឋាភិបាលថ្មីក្នុងកំឡុងសង្រ្គាម Boshin ពីឆ្នំា (1868 ដល់ 1869) ។នៅក្រោយពីការស្ដារសម័យមេជីឡើងវិញ ត្រូវបានគេបញ្ជាអោយបោះបង់់ប្រាសាទ ហើយសំណង់អាគារជាច្រើន បាននៅសេសសល់ជាច្រើនដោយសារតែប្រាសាទតូតូរីលែងស្ថិតនៅក្នុងភាពត្រូវការរបស់ទាហ៊ានតទៅទៀត។ ប៉ុន្តែនៅពេលដែលមានសន្តិភាព ទន្ទឹមនិងការដកកងទ័ព បន្ទាយទាហ៊ានដែលនិមិត្តសញ្ញាក៏ត្រូវបានរុះរើផងដែរ។បច្ចុប្បន្ន ការងារជួសជុលកំពុងដំណើរការលើអាគារប្រាសាទ ដើម្បីស្ដាររូបរាងពីមុនរបស់វាអោយមកដូចដើមវិញ។តៃគូហ្គាណារិ គីជាបន្ទាយទាហ៊ានដែលសាងសង់ឡើងដោយលោកហាស៊ីបាហ៊ីដិយូស៊ី (Hashiba Hideyoshi) នៅពេលមានការវាយលុកប្រាសាទតូតូរីជាមួយនិងខ្សែរការពារដ៏រឹងមំាដែលមានគូទឹកបីជាន់ព័ន្ធជុំវិញជាប់ៗគ្នា។ប្រាសាទតូតូរី ដែលត្រូវបានចាត់តាំងជាទីតាំងប្រវត្តិសាស្ត្រជាតិ បង្ហាញពីការផ្លាស់ប្តូរនៅក្នុងប្រទេសជប៉ុនពីមជ្ឈិមសម័យទៅដល់សម័យទំនើប ហើយវាត្រូវបានជ្រើសរើសជាប្រាសាទមួយក្នុងចំណោមប្រាសាទល្បីៗទាំង 100 របស់ប្រទេសជប៉ុន។
របងថ្មពីរជួរពន្ធ័ជុំវិញប៉មកំពស់បីជាន់ជានិម្មត្តរូបនៃប្រាសាទ
ជញ្ជាំងថ្មរាងស្វ៊ែរ ដែលមិនធ្លាប់មាននៅប្រាសាទផ្សេងៗ
ជញ្ជាំងថ្មនៅចំនុចកណ្ដាលជាប្រាសាទហ៊ីស៊ីយ៉ាហ្គិរ៉ា
អាគារជីនប៉ិកាគិ (Jinpukaku) គឺជាអាគារមួយដែលតំណាងឱ្យទំនើបកម្មនៃទីក្រុងតូតូរី និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ក្នុងតំបន់។វាត្រូវបានសាងសង់ឡើងក្នុងឆ្នាំ 1907 ដោយ ព្រះអង្គរម្ចាស់ អីគិដាណាកាហ៊ីរូ ដែលជាអតីតម្ចាស់នៃដែនដីតូតូរី ដែលជាកន្លែងសំរាប់ស្នាក់នៅរបស់់ព្រះអង្គរម្ចាស់ ដើម្បីឧទ្ទិសជូនអធិរាជណូឆីណូថៃស្យូ ហើយវាក៏ជាស្ថាបត្យកម្មសំណង់បែបលោកខាងលិចដែលល្អលើសគេនៅតំបន់សានអីន។ទំរង់រចនាបទអាគារជីនប៉ិកាគិ (Jinpukaku)
វាបានឆ្លុះបញ្ចំាងអោយឃើញអំពីការរីកចំរើននៃបច្ចេកវិទ្យាស្ថាបត្យកម្មលោកខាងលិចនៅសម័យមេជី ដែលបានគូរប្លង់ដោយបណ្ឌិតខាងវិស្វករសំណង់គឹលោកកាតាយ៉ាម៉ាតូគិម៉ា ជាអ្នកដែលបានធ្វើការសាងសង់អតីតផ្ទះសំណាក់ Togu Imperial Palace ដែលត្រូវបានកំណត់ថាជាសម្បត្តិជាតិរបស់ប្រទេសជប៉ុន ។ទន្ទឹងជាមួយនឹងការសាងសង់អាគារជីនប៉ិកាគិ (Jinpukaku) អគ្គិសនី និងទូរស័ព្ទត្រូវបានផ្គត់ផ្គង់ទៅកាន់តំបន់ទីក្រុង ផ្លូវដែកត្រូវបានដាក់អោយប្រើប្រាស់ក្នុងខេត្តតូតូរី ហើយការអភិវឌ្ឍន៍បណ្តាញដឹកជញ្ជូនត្រូវបានលើកកម្ពស់យ៉ាងខ្លាំង ដែលនាំទៅដល់ការធ្វើទំនើបកម្មនៃទីក្រុង។តាមរយះការសាងសង់ស្ថាបត្យកម្មបែបលោកខាងលិចធំៗនៅតាមទីក្រុងនិងជនបទវាពិតជាសំខាន់ខ្លំាងណាស់ដែលយើងអាចនិយាយបានថាជាការរីកចំរើននៃបច្ចេកទេសនិងការធ្វើទំនើបកម្មទីក្រុងនិងជនបទ។ដោយហេតុផលនេះ ទើបបានជាអាគារជីនប៉ិកាគិ (Jinpukaku) គឺជានិមិត្តរូបនៃភាពទំនើបកម្មនៅក្នុងទីក្រុងតូតូរី និងបានចូលរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍន៍ទីក្រុងតូតូរី ដែលមានការធ្លាក់ចុះយ៉ាងយូរចាប់តាំងពីការស្ដារឡើងវិញនូវសម័យមេជីឆ្នំា (1868) ។
ជណ្ដើរប្រាំបីជ្រុងគឺជាលក្ខណៈពិសេសតែមួយគត់ដែលមើលឃើញពីផ្នែកខាងក្រៅ
ដំបូលខាងមុខត្រូវបានតុបតែងដោយកំណាត់ៗ
ជណ្តើរឈើមានរូបរាងដូចស្លឹកឈើហើយគ្មានសសរទ្រទ្រង់
អតីតទំនប់ទឹកផ្គត់ផ្គង់ប្រភពទឹកមិតានិ (Mitani) ជានិមិត្តរូបនៃទំនើបកម្មរបស់ទីក្រុងតូតូរីដែលដើរតួនាទីយ៉ាងសំខាន់។ទំនប់ទឹកនេះបានចាប់ផ្តើមសាងសង់នៅឆ្នាំ 1913 ដែលគូរប្លង់ដោយលោកមីតាហ្សិនតារូ (Mita Zentaro) ដែលជាបណ្ឌិតផ្នែកវិទ្យាសាស្ត្រ និងជាអ្នកបច្ចេកទេសជនជាតិជប៉ុនតំបូងគេ ដែលបានកសាងប្រព័ន្ធទឹកនៅលើនិងក្រោមដីនៅជប៉ុន ហើយវាជាផ្លូវទឹកដែលទំនើបដំបូងគេនៅតំបន់សានអីន ហើយវាត្រូវបានបញ្ចប់ការសាងសង់នៅឆ្នាំ 1915 ។ប៉ុន្តែបន្ទាប់ពីសាងសង់ហើយបានបីឆ្នំា ដោយសារខ្យល់ព្យុះនិងភ្លៀងខ្លំាង បានធ្វើឲ្យទំនប់ទឹកបាក់
ដែលបណ្ដាលអោយ ភូមិនៅខាងក្រោមរងនៅការខូចខាត់យ៉ាងខ្លំាង។តាមរយះបទពិសោធន៍នេះលោកសាណូតូជីរូ (Sano Toujiro) អ្នកទទួលបន្ទុកស្ដារឡើងវិញនិងជាបណ្ឌិតផ្នែកវិស្វកម្មបានជោគជ័យក្នុងការយកបេតុងមកសាងសង់ទំនប់ទឹកតំបូងគេនៅជប៉ុន បានសាងសង់ទំនប់ទឹកពីបេតុងមិតានិ (Mitani) ដ៏រឹងមំាដែលបន្សល់រហូតដល់បច្ចុប្បន្ន។ក្រោយមកផ្លូវទឹកដែលបានធ្វើនៅអតីតទំនប់ទឹកផ្គត់ផ្គង់ប្រភពទឹកមិតានិ (Mitani) បានក្លាយជាផ្លូវផ្គត់ផ្គង់ទឹកសំរាប់បរិភោគ និងសំរាប់ផ្គត់ផ្គង់ដល់រថភ្លើងដែលប្រើប្រាស់ចំហាយទឹក និងរោងចក្រជាដើម ដែលបានរួមចំណែកដល់ការអភិវឌ្ឍន៍ក្នុងតំបន់អស់រយៈពេលជាងកន្លះសតវត្ស ដែលសកម្មភាពរនេះបានបន្តរហូតដល់ឆ្នាំ 1992 ។ក្រោយមកវាត្រូវបានគេបោះបង់់ ប៉ុន្តែ់ នៅឆ្នំា 2007 វាត្រូវបានគេកំណត់ថាជាសម្បត្តិវប្បធម៌ជាតិដ៏សំខាន់ ហើយក៏ជាកន្លែងដ៏ពេញនិយមមួយដែលអាចឲ្យយើងដឹងពីប្រវត្តិសាស្រ្តនៃតំបន់នេះផងដែរដោយសារមាននៅសល់ប្រព័ន្ធទឹកនៅសម័យ តៃស្យូ (Taisho) ពីឆ្នំា (1912-1926) ។ ហើយដោយសារវាជាទីក្រុងស្ថិតនៅើជិតតំបន់ភ្នំ ភ្ញៀវទេសចរណ៍អាចរីករាយនឹងទេសភាពនៃរដូវនីមួយៗ ដូចជាផ្កាសាគូរ៉ា សត្វអំពិលអំពែកនៅរដូវក្ដៅ ស្លឹកឈើប្រែពណ៏និងព្រិលក្នុងរដូវរងា ដែលទាំងអស់នេះបានទាក់ទាញអ្នកទេសចរណ៍យ៉ាងខ្លំាង។ទោះបីជាឥលូវនេះតួនាទីជាកន្លែងផ្គត់ផ្គង់ទឹករបស់វាត្រូវបានបញ្ចប់ក៏ដោយ ក៏វានៅតែជាវត្តមានដែលមិនអាចជំនួសបានសម្រាប់សហគមន៍មូលដ្ឋាន ព្រោះវាជាទីតំាងបង្ហាញអំពីការខំប្រឹងប្រែងនិងជាចង្វាក់បេះដូងរបស់អ្នកជំនាន់មុន។
អណ្តូងដែលមានដំបូលរាងមូល
ទឹកដែលទាញចេញពីអាងស្តុកទឹកត្រូវបានទុកក្នុងស្រះចម្រោះចំនួនប្រាំ
សំណល់ឧបករណ៍វាស់ទឹកដែលប្រើប្រាស់នៅពេលនោះនៅក្នុងបន្ទប់់ឧបករណ៍វាស់បរិមាណទឹក
令和6年度 文化資源活用事業費補助金(文化財多言語解説整備事業)