ស្ថាបត្យកម្មកន្លែងត្រាំទឹកក្ដៅបែបទំនើបនៅទីក្រុងក្យូតូ「កន្លែងត្រាំទឹកក្ដៅហ្វឹណាអូកា」

កន្លែងត្រាំទឹកក្ដៅហ្វឹណាអូកា គឺជាកន្លែងត្រំាទឹកក្ដៅបែបប្រវត្តិសាស្ត្រដែលមានទីតាំងនៅ Murasakinominami Funaoka-cho, Kita-ku, ទីក្រុងក្យូតូ។បើមើលពីកំពូលភ្នំវាមានទីតាំងនៅជើងភ្នំ ហ្វឹណាអូកា ដែលអាចមើលឃើញទីក្រុងក្យូតូ ហើយមានវត្ត និងទីកន្លែងសក្ការះបូជាបែបប្រវត្តិសាស្ត្រជាច្រើននៅពន្ធ័ជុំវិញដែលអាចធ្វើអោយយើងទទួលបាននូវអារម្មណ៍នៃបរិយាកាសទីក្រុងក្យូតូ។វាត្រូវបានកសាងនៅឆ្នំា1923ដំបូងឡើយវាជាកន្លែងលក់ថ្មធ្វើសួនដែលគ្រប់គ្រងដោយគ្រួសារត្រកូលអូណូ ហើយត្រកូលអូណូដំបូងគេឈ្មោះម៉ាស្យិណូសិគិបានសាងសង់ផ្ទះសំណាក់ឈ្មោះហ្វឹណាអូការូ ដែលមានភ្ជាប់ជាមួយអាងត្រំាទឹកក្ដៅ ដែលជាចំនុចចាប់ផ្តើមនៃការសាងសង់កន្លែងត្រំាទឹកក្ដៅ(ហ្វឹណាអូកា)។ហើយក្រោយមកគ្រួសារត្រកូលអូណូជំនាន់ទី2មានឈ្មោះថា អូណូហ្គូអិឈីរ៉ូ ដោយសារគាត់ចង់លើកផ្លាកកន្លែងត្រំាទឹកក្ដៅ មួយ ដែលនៅពេលនោះនៅក្រុងក្យូតូមិនទាន់មានទឹកក្ដៅចេញនៅឡើយ នៅឆ្នំា1933គាត់បានទិញម៉ាស៊ីនទឹកក្ដៅដំបូងគេបង្អស់នៅជប៉ុន។ គ្រួសារត្រគូលអូណូជំនាន់ទី4ឈ្មោះអូណូយូស៊ីអូបាននិយាយថា ដើម្បីដំណើរការកន្លែងត្រំាទឹកក្ដៅពីសេសនេះបាន គាត់បានជិះរថភ្លើងស្យិបាមិពិសេសដែលប្រើចំហាយទឹកពីស្ថានីយ៏ក្យូតូទៅក្រសួងពាណិជ្ជកម្ម ជាច្រើនដង។ម្យ៉ាងទៅ មុនពេលដាក់ឱ្យប្រើប្រាស់អាងត្រំាទឹកក្ដៅដោយប្រើម៉ាស៊ីន នៅឆ្នំា1932បន្ទប់ទឹកត្រូវបានជួសជុលទៅជារចនាសម្ព័ន្ធបេតុង ដោយបំប្លែងវាទៅជាកន្លែងងូតទឹកដែលអាចប្រើបានសម្រាប់តែងូតទឹកប៉ុណ្ណោះ។នៅក្រោយសង្គ្រោមនៅឆ្នាំ1947វាត្រូវបានចាប់ផ្តើមប្រតិបត្តិការពេញលេញជាកន្លែងត្រំាទឹកក្ដៅសាធារណៈ ហើយបន្តដំណើរការរហូតមកដល់សព្វថ្ងៃនេះ។ហើយវាជាសម្បត្តិវប្បធម៌រូបិយដែលបានចុះបញ្ជីដោយប្រទេស ហើយក៏ត្រូវបានគេទទួលស្គាល់ថាជា កន្លែងកំសាន្តនិងជា”អគារ ឬសួនច្បារដែលពណ៍នាពីទីក្រុងក្យូតូ” ។

Metastore

អ្នកអាចរីករាយជាមួយមាតិកាឌីជីថលនៅក្នុងលំហ METAVERSE ពីទីនេះបាន

ការណែនាំអំពីសម្បត្តិវប្បធម៌

បន្ទប់ផ្លាស់ប្តូរសំលៀកបំពាក់របស់កន្លែងត្រំាងទឹកក្ដៅហ្វិណាអូកា

ផ្ទះសំណាក់ហ្វិណាអូកាជាអគារដែលសាងសង់ឡើងដោយមានភ្ជាប់ជាមួយកន្លែងត្រំាទឹកក្ដៅ។ហើយជាអគារធ្វើដោយឈើមាន2ជាន់ ហើយជាន់ទី1ខាងមុខមានច្រកចូលនិងកន្លែងទទួលភ្ញៀវ ហើយខាងក្នុងជាបន្ទប់ផ្លាស់ប្តូរសំលៀកបំពាក់ ជាន់ទី2មានបន្ទប់បែបជប៉ុនចំនួន2។នៅខែកុម្ភះឆ្នំា1923អគារនេះត្រូវបានសាងសង់រួចរាល់។ហើយក្លោងទ្វារនៅច្រកគិរ៉ាម៉ាទើបសាងសង់បន្តថ្មី

នៅឆ្នំា1928និងជាអាគារដែលប្រជាជនស្រលាញ់ចូលចិត្ត។បន្ទប់ផ្លាស់ប្តួរសំលៀកបំពាក់មានជញ្ជាំង4ពន្ធ័ជុំវិញ ហើយមានខណ្ឌ័ចែករវាងបន្ទប់ប្រុសនិងស្រី។នៅចំហៀងខាងកើតមានគំនូរបង្ហាញពិធីបុណ្យអាអូយនិងការប្រណំាងសេះហើយនៅចំហៀងខាងលិចមានគំនូរបុណ្យអីម៉ាមីយ៉ា។ហើយជញ្ជំាងផ្នែកខាងលើ មានគំនូរបង្ហាញពីឧប្បត្តិហេតុទីក្រុងសៀងហៃ ដោយទាហានបីនាក់បំផ្ទុះគ្រាប់បែក និងការុំបិទនៅជញ្ជំាងក៏ជាចំណុចលេចធ្លោនៃអគារនេះផងដែរ ។

មាត់ខ្លោងទ្វារនៅច្រកចូលគិរ៉ាម៉ា

មាត់ខ្លោងទ្វារនៅច្រកចូលគិរ៉ាម៉ា

ចម្លាក់តុបតែងពិដានរបស់គិរ៉ាម៉ាទិនហ្គិ (Kurama Tengu) និងអិស៊ីវ៉ាកាម៉ារុ (Ushiwakamaru)

ចម្លាក់តុបតែងពិដានរបស់គិរ៉ាម៉ាទិនហ្គិ (Kurama Tengu) និងអិស៊ីវ៉ាកាម៉ារុ (Ushiwakamaru)

រូបគំនូរចម្លាក់ទាហាននៅជញ្ជាំងផ្នែកខាងលើ

រូបគំនូរចម្លាក់ទាហាននៅជញ្ជាំងផ្នែកខាងលើ

អាងត្រំាទឹកក្ដៅហ្វិណាអូកាកា

ជាអាងដែលបានកែប្រែពីអាងដែលបានរៀបដោយឥដ្ឋកាលពីបង្កើតដំបូង។វាជាអាគារមួយជាន់ធ្វើអំពីបេតុង ដែលមានផ្លូវបន្តរពីបន្ទប់ផ្លាស់សំលៀកបំពាក់រហូតដល់កន្លែងត្រំាទឹកមនុស្សប្រុសនិងស្រី។ ហើយនៅផ្នែកខាងលើមានបង្អួចរាងមូលដែលអោយពន្លីចូលបាន ហើយនៅច្រកដែលឈ្មោះថា សិនបានគិរ៉ាមានស្ពានមួយដែលបង្កាន់ដៃធ្វើអំពីថ្មឈ្មោះថា គីគិស៊ុយ អគារនេះត្រូវបានគេស្រលាញ់និងចូលចិត្តយ៉ាងខ្លំាង ដោយសារការរចនាដ៏ពិសេសរបស់វាដោយផ្នែកខាងក្នុងបានតុបតែងដោយការ៉ូដែលមានរូបរាងស្អាត។វាជាកន្លែងត្រំាទឹកក្ដៅដំបូងគេនៅជប៉ុនដែលទទួលស្គាល់ដោយរដ្ឋាភិបាលជប៉ុនហើយមានម៉ាស៊ីនទឹកក្ដៅ អាងងូតទឹក កន្លែងត្រំាទឹកនៅក្រៅ និងមានសូណាជាដើម។

ការ៉ូដ៏គួរអោយទាក់ទាញដែលបិទនៅច្រកដែលភ្ជាប់ពីកន្លែងត្រំាទឹកក្ដៅទៅកន្លែងផ្លាស់ប្តូរសំលៀកបំពាក់

ការ៉ូដ៏គួរអោយទាក់ទាញដែលបិទនៅច្រកដែលភ្ជាប់ពីកន្លែងត្រំាទឹកក្ដៅទៅកន្លែងផ្លាស់ប្តូរសំលៀកបំពាក់

កន្លែងត្រំាទឹកក្ដៅមានអាងប្រើអគ្គិសនីីនិងប្រភេទផ្សេងៗទៀតជាច្រើន

កន្លែងត្រំាទឹកក្ដៅមានអាងប្រើអគ្គិសនីីនិងប្រភេទផ្សេងៗទៀតជាច្រើន

បង្កាន់ដៃស្ពានដែលនៅច្រកដើរគឺយកមកពីស្ពានគីគិស៊ុយដែលមាននៅច្រកសិនបុនគិរ៉ាម៉ា

បង្កាន់ដៃស្ពានដែលនៅច្រកដើរគឺយកមកពីស្ពានគីគិស៊ុយដែលមាននៅច្រកសិនបុនគិរ៉ាម៉ា

កន្លែងត្រំាទឹកក្ដៅហ្វិណាអូកាបុរាណ

វាមានទីតាំងនៅខាងលិចនៃបន្ទប់ផ្លាស់ប្តូរសំលៀកបំពាក់និងកន្លែងត្រំាទឹកក្ដៅ។ វាជាអគារធ្វើអំពីឈើមានពីរជាន់ដែលមានច្រកចូល អគារស្នូល និងអគារខាងជើង។អគារស្នូលនៅជាន់ទី1មានបន្ទប់តូច1និងជាន់ទី2កន្លែងទូលាយធំ អគារខាងជើងជាន់ទី1និងទី2ត្រូវបានរៀបជាកន្លែងអង្គុយ។ មិនមានការតុបតែងអ្វីជាពិសេសទេ ប៉ុន្តែកម្រាលបន្ទប់ ធ្នើរ និងកម្រាលឈើត្រូវបានរចនាដើម្បីផ្តល់ឱ្យវានូវរូបរាងដែលសាកសមនិងអគារផ្ទះសំណាក់។

សួនច្បារហ្វិណាអូការូ ដែលបានបង្កើតឡើងដោយម្ចាស់ដំបូងដែលស្រលាញ់សួនច្បារ

សួនច្បារហ្វិណាអូការូ ដែលបានបង្កើតឡើងដោយម្ចាស់ដំបូងដែលស្រលាញ់សួនច្បារ

ជញ្ជំាងខាងក្រៅដែលធ្វើអំពីថ្មទន្លេដែលមានមុខងារយ៉ាងច្រើន

ជញ្ជំាងខាងក្រៅដែលធ្វើអំពីថ្មទន្លេដែលមានមុខងារយ៉ាងច្រើន

ដំបូលទ្វារនៃច្រកចូល មួយផ្នែកធ្វើអំពីស្ពាន់

ដំបូលទ្វារនៃច្រកចូល មួយផ្នែកធ្វើអំពីស្ពាន់

ដំណើរកំសាន្តតាមប្រព័ន្ធVR360

文化庁

令和6年度 文化資源活用事業費補助金(文化財多言語解説整備事業)